សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ចក្ខុវិស័យ

ប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរនិងប្រកបដោយវិជ្ជាជីវៈពីមន្ត្រីរាជាការស៊ីវិលដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលបំណង

លើកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលដៅ

ដើម្បីសម្រេចគោលបំណងដូចបានកំណត់ខាងលើ ផែនការយុទ្ធសាស្ត្រនេះបានកំណាត់នូវគោលដៅចំនួន០៣ ដូចខាងក្រោម៖
១.លើកកម្ពស់គុណភាពកម្មវិធីអភិវឌ្ឍន៍សមត្ថភាព
២.ពង្រឹងគុណភាពនៃការសិក្សាស្រាវជ្រាវ
៣.ពង្រឹងប្រសិទ្ធភាពនៃយន្តការអភិវឌ្ឍនៃសមត្ថភាព។

យុទ្ធសាស្រ្ត

ដើម្បីសម្រេចបាននូវគោលដៅបានកំណត់ផែនការយុទ្ធសាស្រ្តនេះបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន០៦ ដូចខាងក្រោម៖
យុទ្ធសាស្រ្តទី១ លើកម្ពស់ប្រសិទ្ធភាពកម្មវិធីអភិវឌ្ឍន៍សមត្ថភាព
យុទ្ធសាស្រ្តទី២ ពង្រឹងការតាមដាន និងវាយតម្លៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាព
យុទ្ធសាស្រ្តទី៣ លើកកម្ពសើមុខងារនៃការសិក្សាស្រាវជ្រាវ
យុទ្ធសាស្រ្តទី៤ ពង្រឹងមុខងារនៃការអភិវឌ្ឍធនធានមនុស្ស
យុទ្ធសាស្រ្តទី៥ កៀគរធនធានពីភាគីពាក់ព័ន្ធ
យុទ្ធសាស្រ្តទី៦ រៀបចំដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន