សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

១.នាយកដ្ឋានកិច្ចការទូទៅ មានតួនាទីជាសេនាធិការលើការងារគ្រប់គ្រងបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុដែលមានភារកិច្ចដូចខាងក្រោម៖
  - ការងាររដ្ឋបាល គ្រប់គ្រងត្រា លិខិតចេញចូល និងឯកសារនានា
  - រៀបចំកិច្ចប្រជុំ សិក្ខាសាលា និងកម្មវិធីផ្សេងៗ
  - ការងារគ្រប់គ្រងបុគ្គលិក
  - ការងារពិធីការ
  - គ្រប់គ្រងចំណូល និងចំណាយ ស្របតាមនីតិវិធីជាធរមាន
  - សម្របសម្រួលការងារលទ្ធកម្ម
  - ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យ
  - គ្រប់គ្រងបញ្ជីសារពើភណ្ឌ សម្ភារ បរិក្ខារ ចលនទ្រព្យ និងអចលនទ្រព្យ
     • គ្រប់គ្រងអាហារដ្ឋាន និងអន្តេវាសិកដ្ឋាន
     • ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលនាយកសាលាជាតិរដ្ឋបាលមូលដ្ឋានប្រគល់ឱ្យ។
២.នាយកដ្ឋានបណ្តុះបណ្តាលមានតួនាទីជាសេនាធិការលើការងារបណ្តុះបណ្តាល ដែលមានភារកិច្ចដូចខាងក្រោម៖
  - អនុវត្តផែនការអភិវឌ្ឍន៍សមត្ថភាពរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - សម្របសម្រួលជាមួយសាស្ត្រាចារ្យ គ្រូបណ្តុះបណ្តាល និងវាគ្មិនដទៃទៀត
  - ការងារចាត់បញ្ជូនមន្ត្រីចូលរួមការអភិវឌ្ឍសមត្ថភាពនៅក្នុងនិងក្រៅប្រទេស ក្នុងក្របខណ្ឌនៃសមត្ថកិច្ចរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - គ្រប់គ្រងការងារពាក់ព័ន្ធសិក្ខាកាម សិស្ស និស្សិត
  - រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងឬ សញ្ញាបត្រ ជូនសិក្ខាកាម និងឬ សិស្ស និស្សិត
  - ពិនិត្យ វាយតម្លៃ និងចេញលិខិតបញ្ជាក់ការសិក្សាជូនមន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  - សិក្សាស្រាវជ្រាវវិធីសាស្ត្រអភិវឌ្ឍន៍សមត្ថភាព
  - ចងក្រងឯកសារពាក់ព័ន្ធការបណ្តុះបណ្តាល
  - រៀបចំ និងគ្រប់គ្រងទិន្នន័យអភិវឌ្ឍន៍សមត្ថភាព
  - គ្រប់គ្រងសម្ភារឧបទេស និងបរិក្ខារសម្រាប់ការបណ្តុះបណ្តាល
  - តាមដាន គាំទ្រ និងផ្តល់អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
  - តាមដានត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រការអភិវឌ្ឍសមត្ថភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  - ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលនាយកសាលាជាតិរដ្ឋបាលមូលដ្ឋានប្រគល់ឱ្យ។
៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ មានតួនាទីជាសេនាធិការលើការងារផែនការ យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដែលមានភារកិច្ចដូចខាងក្រោម៖
  - រៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងវែងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - ​​រៀបចំ និងអភិវឌ្ឍ​​យុទ្ធសាស្ត្រ​ កម្មវិធីសិក្សា និងកម្ម​​វិធី​​នានា​របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - ​ការងាររៀបចំ និងគ្រប់គ្រងគម្រោង
  - រៀបចំយុទ្ធសាស្រ្តនៃការប្រាស្រ័យទាក់ទង
  - សម្របសម្រួល និងស្វែងរកកិច្ចសហការជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធនានាទាំងក្នុងនិងក្រៅប្រទេសលើការងារទស្សនកិច្ចសិក្សា កម្មវិធីផ្លាស់ប្តូរ កម្មសិក្សា សកម្មភាពសង្គម និងសកម្មភាពផ្សេងៗទៀត
  - តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - រៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលនាយកសាលាជាតិរដ្ឋបាលមូលដ្ឋានប្រគល់ឱ្យ។
៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ មានតួនាទីជាសេនាធិការលើការងារស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលមានភារកិច្ចដូចខាងក្រោម៖
  - ផ្តួចផ្តើមរៀបចំ ចងក្រង និងផ្សព្វផ្សាយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាព និងអភិបាលកិច្ច
  - ស្រាវជ្រាវ និពន្ធ ចងក្រង និងផ្សព្វផ្សាយឯកសារ សៀវភៅពាក់ព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
  - រៀបចំ និងចងក្រងករណីសិក្សាបម្រើឱ្យការងារបណ្តុះបណ្តាល
  - តាមដាន វាយតម្លៃ និងលើកអនុសាសន៍ពាក់ព័ន្ធប្រព័ន្ធ ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍសមត្ថភាពនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  - តាមដាន វាយតម្លៃ និងលើកអនុសាសន៍ពាក់ព័ន្ធការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ដ និងគោលនយោបាយពាក់ព័ន្ធ
  - គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពគេហទំព័រ និងមធ្យោបាយទំនាក់ទំនងសង្គមរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - គ្រប់គ្រង និងគាំទ្រការងារព័ត៌មានវិទ្យារបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
  - ការងារគ្រប់គ្រងបណ្ណាល័យ និងបណ្ណសារដ្ឋាន
  - ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលនាយកសាលាជាតិរដ្ឋបាលមូលដ្ឋានប្រគល់ឱ្យ។