សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការលើកកម្ពស់សមភាព យេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ

២០ វិច្ឆិកា ២០២៥ 42 |
Share
ភ្នំពេញ ៖ នាល្ងាចថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ នៅសណ្ឋាគារណូវ៉ូតែល ភ្នំពេញ។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនេះ សម្របសម្រួល និងសហការរៀបចំឡើងដោយ សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រុមការងារយេនឌ័រនៃក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងមុខងាសាធារណៈ និងមានការគាំទ្រពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD-GIZ) សម្រាប់បណ្តុះណ្តាលគ្រូបង្គោលថ្នាក់ជាតិនេះ រួមមាន លោក លោកស្រី តំណាងក្រសួងកិច្ចការនារី ក្រសួងមុខងារសាធារណៈ សាលាជាតិរដ្ឋបាលមូលដ្ឋាន នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងតំណាងក្រុមការងារយេនឌ័រ នៃក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD-GIZ) សរុប ២៥រូប (ស្រី្ត ១៣រូប)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាពដល់គ្រូបង្គោលថ្នាក់ជាតិក្នុងការបង្កើនការយល់ដឹងអំពីខ្លឹមសារនៃប្រធានបទ វិធីសាស្រ្តការបណ្តុះបណ្តាល ដើម្បីឱ្យសិក្ខាកាមទាំងនោះបានក្លាយជាគ្រូបង្គោលថ្នាក់ជាតិក្នុងគោលដៅដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលនៅរដ្ឋបាលរាជធានី ខេត្ត៕

Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:៣០ ព្រឹក

ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:២៩ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:២៤ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក