សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ឯកឧត្តម កុល វីរក្ស អញ្ជើញពិនិត្យទីតាំងការដ្ឋានសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន

២៥ ធ្នូ ២០២៣ 495 |
Share


នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការលទ្ធកម្មកំរិតធំនៃគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន អញ្ជើញពិនិត្យទីតាំងការដ្ឋានសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។ 


អញ្ជើញអមដំណើរក្នុងឱកាសនេះដែរ រួមមានវត្តមាន ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងមន្ត្រីរាជការ និងតំណាងក្រុមហ៊ុនសាងសង់។


សូមជម្រាបថា គម្រោងសាងសង់អគារទាំង២ខ្នងនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៨ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណត ទីលានកីឡា និងសួនច្បារ។ អគារសិក្សាថ្មីនេះ មានទំហំបណ្ដោយ ៨០ម៉ែត្រ ទទឹង ៥០ម៉ែត្រ កំពស់ ៣ជាន់ ចំណែកអគារអន្តេវាសិកដ្ឋានមានទំហំបណ្ដោយ ៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ កំពស់ ២ជាន់ ដែលត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅពេលខាងមុខ៕



Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច