ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទីទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមនាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យលើខ្លឹមសាររបាយការណ៍ និងបានកែសម្រួលខ្លឹមសារតាមរយៈការផ្តល់អនុសាសន៍ពីអង្គប្រជំ។ នាឱកាសនោះដែរ ឯកឧត្តមនាយក ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីតាមនាយកដ្ឋានជំនាញ ដែលខិតខំបំពេញការងារបានល្អប្រសើរកន្លងមក ហើយក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់នាយកដ្ឋានជំនាញ ក្នុងអនុវត្តការងារអាទិភាពមួយចំនួនស្របតាមតួនាទី ភារកិច្ច៕
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥