សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល

២០ វិច្ឆិកា ២០២៥ 1384 |
Share

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងលោក Amir Goraya ប្រធានផ្នែកអភិបាលកិច្ច នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានអញ្ជើញចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ និងការគ្រប់គ្រងទីក្រុងប្រកបដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកណ្តាល និងតំណាងអង្គការ UNDP ប្រចាំកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន២៧រូប ស្រី២រូប នៅសណ្ឋាគារសាន់ អែនមូន រីវើសាយ។