សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

១៨ កញ្ញា ២០២៥ 223 |
Share

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តមនាយក នាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូប នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។


បន្ទាប់ពីនាយកដ្ឋានជំនាញបានរាយការណ៍ពីវឌ្ឍនភាពការងារខែសីហាដោយសង្ខេបរួច ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន  ក៏បានលើកឡើងពីការងារដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនជូនអង្គប្រជុំផងដែរ។ ជាបន្ត ឯកឧត្តម កុល វីរក្ស ប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានខិតខំបំពេញការងារដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនកន្លងមក និងបានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់សម្រាប់ជាប្រទីបតម្រង់ផ្លូវក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយចក្ខុវិស័យខ្ពស់៕

Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច