សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤

១៨ មករា ២០២៤ 609 |
Share
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា ក្រៅពីកិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ អង្គប្រជុំក៏បានពិនិត្យលើកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មុននឹងបញ្ចប់ ឯកឧត្តមនាយក បានផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញ កែសម្រួលរបាយការណ៍សង្ខបឱ្យគ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃអង្គប្រជុំ និងសូមឱ្យក្រុមការងារទទួលបន្ទុកការងាររៀបចំកម្មវិធីបញ្ចុះបឋមសិលា ត្រូវត្រួតពិនិត្យការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីប្រព្រឹត្តទៅដោយរលូន៕




Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច