សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កិច្ចប្រជុំលើកទី៦ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤

២៤ មករា ២០២៤ 622 |
Share
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងជាប្រធានគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នៃក្រសួងពាក់ព័ន្ធ នាយកសាលជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ ហើយឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារទាំងក្នុងក្របខណ្ឌសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្របខណ្ឌគម្រោង របស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលសម្រេចបាននូវលទ្ធផលការងារជាច្រើន។
ឯកឧត្តម បានបន្ថែមថា ក្នុងដំណើរការនៃការអនុវត្តនូវកំណែទម្រង់នានា ដើម្បីឆ្លើយតបនឹងតម្រូវការ គោលនយោបាយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ការពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សពិតជាមានសារៈសំខាន់ ដោយពឹងផ្អែកលើសកម្មភាពបណ្ដុះបណ្ដាល របៀបរបបនៃការបង្រៀន សំដៅធានាបាននូវប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបបានតាមតម្រូវការជាក់ស្ដែង សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។











Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច