ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅការិយាល័យឯកឧត្តមនាយក។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីសិក្សាស្រាវជ្រាវអំពីការលើកកម្ពស់គុណភាពនៃកម្មសិក្សានិងការបណ្តុះបណ្តាល ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សា គម្រោង និងឬសកម្មភាពភាពនានាបម្រើឱ្យការងារជាសមត្ថកិច្ចរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងសិក្សាស្រាវជ្រាវ និងឬរៀបចំយុទ្ធសាស្ត្រពាក់ព័ន្ធការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន៕
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥