ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលកិច្ចតែងការបង្រៀន សម្រាប់វគ្គបណ្ដុះបណ្ដាលជុំទី២ នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ សម្រាប់ក្រុមគោលដៅជាគ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុកនៃរដ្ឋបាលខេត្តកំពង់ធំ និងព្រះវិហារ នៅDe Burlap Cafe រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការWaterAid សរុបចំនួន១២រូប (ស្រី៣រូប)។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងកែសម្រួលកិច្ចតែងការបង្រៀន សម្រាប់វគ្គបណ្ដុះបណ្ដាលជុំទី២ នាពេលខាងមុខ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការWaterAid៕
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥