ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំខេត្តកំពង់ធំ។
សូមជម្រាបថា ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ WaterAid ប្រចាំកម្ពុជា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ជុំទី២ នៃកម្មវិធីការអប់រំភាពជាអ្នកដឹកនាំ មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្រាប់មន្ត្រីទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ នៃរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលមានសិក្ខាកាមសរុបចំនួន២៨រូប (ស្រី៣រូប) ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងវិស័យទឹកស្អាតនិងអនាម័យនៅរដ្ឋបាលខេត្តកំពង់ធំ៕
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥