ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា នៅបន្ទប់ប្រជុំខេត្តឧត្តរមានជ័យ ទីស្តីការក្រសួងមហាផ្ទៃ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ តំណាងដោយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងលោកស្រី ម៉ាក ច័ន្ទស៊ីថា នាយិកាប្រចាំប្រទេសនៃអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវនាយករងសាលា លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីសាលា និងតំណាងអង្គការដៃគូសរុបប្រមាណ ៥៨រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគីពាក់ព័ន្ធការសិក្សាអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងផ្សេងៗ៕
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
០៨ កញ្ញា ២០២៥