ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបែងចែកប្រគល់ភារកិច្ច ការទទួលខុសត្រូវ និងកំណត់របៀបរបបការងាររបស់អនុប្រធាននាយកដ្ឋាន ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋាន សរុបចំនួន១៧រូប (ស្រី០៨រូប) នៅបន្ទប់ប្រជុំសាលាជាតិរដ្ឋបាលមូលដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ រៀបចំឡៀងក្នុងគោលបំណងសំណេះសំណាល ពិភាក្សា និងបែងចែកភារកិច្ចជូន លោក លោកស្រី ដែលជាអនុប្រធាននាយកដ្ឋាន ព្រមទាំងផ្ដល់ការណែនាំលើការងារអាទិភាពមួយចំនួនស្របតាមតួនាទី ភារកិច្ចរបស់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ។
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
០៨ កញ្ញា ២០២៥