ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកកម្មវិធីគ្រប់គ្រងកម្រិត១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមផាសុកបណ្ឌិត គាង សេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តាមប្រព័ន្ធហ៊្សូម (ZOOM) ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលនេះមានរយៈពេល០៤ សប្តាហ៍ ស្មើនឹង៩០ម៉ោង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំឆ្លាស់គ្នាតាមប្រព័ន្ធហ៊្សូម(ZOOM) និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់ក្រុមគោលដៅជាអភិបាលរងក្រុង ស្រុក នៃខេត្តគោលដៅ ដែលមានសិក្ខាកាមសរុបចំនួន៤៣នាក់ ស្រី០៤នាក់ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់លោក លោកស្រីជាអភិបាលរងក្រុង ស្រុក លើការងារគ្រប់គ្រងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យខ្ពស់៕
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
០៨ កញ្ញា ២០២៥