សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៤ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធការងារបណ្តុះបណ្តាលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

២៦ មិថុនា ២០២៤ 679 |
Share
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៤ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធការងារបណ្តុះបណ្តាលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការចូលរួមជាមតិយោបល់ និងលើកសំណួរពិភាក្សាដេញដោលពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ ដើម្បីកែសម្រួលខ្លឹមសាររបាយការណ៍ និងសេចក្តីព្រាងអនុក្រឹត្យឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។
ជាចុងក្រោយ ឯកឧត្តមនាយក ផ្តល់អនុសាសន៍ណែនាំដល់នាយកដ្ឋានជំនាញនីមួយៗ ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឱ្យបានច្បាស់លាស់ និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕

Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច