សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

០៦ មិថុនា ២០២៥ 111 |
Share
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ធ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយក ឯកឧត្តម លោកជំទាវនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
បន្ទាប់ពីឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានរាយការណ៍ពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភាដោយសង្ខេបជូនអង្គប្រជុំរួច ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងកោតសរសើរដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានខិតខំបំពេញការងារដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងខែមេសា និងឧសភាកន្លងមក និងបានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់សម្រាប់ជាប្រទីបតម្រង់ផ្លូវក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយចក្ខុវិស័យខ្ពស់៕


Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីការពិនិត្យនិងផ្តល់យោបល់លើផែនការយុ...
ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥០ ល្ងាច
Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការស្...
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ១៤:៣២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបាយការណ៍ស្ដីពីការប្រមូល...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥៦ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់អគារសិក្សា និងអ...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភ...
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ១៥:៤៧ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យក្រុមការងាររៀបចំព្រឹត្តិបត្រមជ្ឈ...
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ១៦:២៤ ល្ងាច