នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅចូលរួមសន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទ ស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ ឬហៅថាវេទិកា “លានអ៉ីនកាង” នឹងរៀបចំធ្វើឡើងនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងពិភាក្សាសំខាន់លើខ្លឹមសារ One World, Common Security ឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនៈថែរក្សាសន្តិសុខសកល។ តាមកម្មវិធីដែលបានគ្រោងទុក នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងថ្លែងសុន្ទរកថា គាំទ្រ និងមានចំណាប់អារម្មណ៍លើកឡើងអំពីការវិវត្តន៍ នៃស្ថានភាពសន្តិសុខក្នុងតំបន់ និងសកល ក៏ដូចជាកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិច្បាប់ ក្នុងវេទិកាសន្តិសុខសាធារណៈសកលនោះ ផងដែរ៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥