សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

២០ កញ្ញា ២០២៣ 314 |
Share

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវដល់សប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជិតឆ្ងាយ សូមចូលរួមទ្រទ្រង់ទាំងអស់គ្នានូវសាកលវិទ្យាល័យដំបូងគេបង្អស់សម្រាប់ខេត្តកណ្ដាល ដើម្បីអាហារូបករណ៍សម្រាប់សិស្សានុសិស្សមកពីគ្រប់ទិសទី ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រ បានមកសិក្សានៅទីនេះ ដែលមិនមានលទ្ធភាពទៅរៀន នៅសាកលវិទ្យាល័យផ្សេងៗទៀត។ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគាសិក្សាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បន្ដថា ថវិកាដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមទ្រទ្រង់សម្រាប់សាកលវិទ្យាល័យនេះ បានជួយដល់សិស្សសានុសិស្សដែលមានជីវភាពខ្វះខាត អាចមកសិក្សានៅទីនេះបាន ទន្ទឹមនឹងនេះការជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ធ្វើឱ្យសាកលវិទ្យាល័យមានសាស្ត្រាចារ្យល្អៗ ដែលជាធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបង្រៀនដល់សិក្សានុសិស្សទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្រោមការគ្រប់គ្រងពីសំណាក់ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យនេះ កំពុងឈានទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសនានានៅក្នុងពិភពលោក។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ជាក់ឱ្យឃើញថា ការផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថា សាកលវិទ្យាល័យនេះ ផ្តួចផ្តើមបង្កើតឡើង ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេច ព្រះមង្គលទេពាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល



Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីការពិនិត្យនិងផ្តល់យោបល់លើផែនការយុ...
ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥០ ល្ងាច
Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការស្...
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ១៤:៣២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបាយការណ៍ស្ដីពីការប្រមូល...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥៦ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់អគារសិក្សា និងអ...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភ...
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ១៥:៤៧ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យក្រុមការងាររៀបចំព្រឹត្តិបត្រមជ្ឈ...
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ១៦:២៤ ល្ងាច