សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក

២០ កញ្ញា ២០២៣ 430 |
Share

នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកជំទាវអភិបាលខេត្ត បានស្នើដល់ លោក លោកស្រីទាំងអស់ពិនិត្យ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ អំពីផលប៉ះពាល់បរិស្ថាន ដែលសមស្របទៅនឹងគោលការណ៍ណែនាំ របស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។ មួយវិញទៀតត្រូវគិតគូរ និងដោះស្រាយផលប៉ះពាល់ទាំងអស់ឱ្យបានរួចរាល់មុននឹងឈានទៅអនុវត្តគម្រោងនេះ ក្រោយពីគម្រោងសាងសង់នេះ បានអនុវត្តចប់សព្វគ្រប់ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានផលច្រើនពីគម្រោងនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ពិតជាខិតខំគាំទ្រឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឱ្យគម្រោងសាងសង់វារីអគ្គិសនីនេះ សម្រេចជោគជ័យ តាមផែនការដែលបានគ្រោងទុក៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង





Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច