សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

២៥ កញ្ញា ២០២៣ 140 |
Share

នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមសន្និសីទស្តីពី «វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣» ឬហៅថាវេទិកា «លានអ៊ីនកាង» នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។ គួរបញ្ជាក់ថា នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងនូវការប្តេជ្ញាចិត្តចូលរួម និងគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាពលើឧក្រិដ្ឋកម្មឆ្លងដែន សំដៅប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ធានាដល់ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរៀងៗខ្លួន និងការកសាងបាននូវសំណាញ់ច្បាប់សកល ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងផ្ដន្ទាទោសឧក្រិដ្ឋជន។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ម៉ៅលី អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សាលើប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ក៏ដូចជា កិច្ចការងារបណ្ដុះបណ្ដាល និងជំនួយផងដែរ។ សូមជម្រាបជូនដែរ សន្និសីទស្ដីពី «វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣» ឬហៅថាវេទិកា «លានអ៊ីនកាង» បានរៀបចំធ្វើឡើងក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម» នេះឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនថែរក្សាសន្តិសុខសកល ហើយជាពិសេសអនុញ្ញាតឱ្យថ្នាក់ដឹកនាំ អ្នកជំនាញ អង្គភាពពាក់ព័ន្ធ ពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរ និងចែករំលែកពិសោធន៍ក្នុងការងារពង្រឹង ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងប្រទេសខ្លួន និងក្នុងសកលផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ


Hollywood Sign on The Hill
កិច្ចប្រជុំលើកទី៧ របស់គណៈកម្មការដឹកនាំគម្រោងសាលាជា...
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ១០:៤៤ ព្រឹក
Hollywood Sign on The Hill
កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិ...
ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ១៤:៤២ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្...
ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ១៧:៣៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តមផាសុកបណ្ឌិត គាង សេង អញ្ជើញជាអធិបតីក្នុងពិធី...
ថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ ១៥:២០ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញធ្វើបទឧទ្ទេសនាមលើមេរៀន...
ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ១៥:២១ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែ...
ថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ១៥:៣៩ ល្ងាច