ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋា ន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៩រូប (ស្រី ១០រូប) នៅសាលប្រជុំអគារC ជាន់ទី២ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ បានពិភាក្សា ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខៃ ដោយមានការចូលរួមជាមតិយោបល់ និងលើកសំណួរពិភាក្សាដេញដោលពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ។
ចុងបញ្ចប់ ឯកឧត្តម នាយក បានណែនាំ និងសំណូមពរដល់អង្គប្រជុំត្រូវបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕
ដោយ៖ Admin សាលាជាតិរដ្ឋបាលមូលដ្ឋាន
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥