ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៩រូប (ស្រី ១០រូប) នៅសាលប្រជុំអគារC ជាន់ទី២ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ បានពិភាក្សា ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខៃ ដោយមានការចូលរួមជាមតិយោបល់ និងលើកសំណួរពិភាក្សាដេញដោលពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ។
ចុងបញ្ចប់ ឯកឧត្តមនាយក បានណែនាំ និងសំណូមពរដល់អង្គប្រជុំត្រូវបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕
សូមចុចតំណភ្ជាប់តេឡេក្រាមខាងក្រោម៖
https://t.me/tddocuments/3646?single
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥