ភ្នំពេញ៖ ថ្ងៃទីអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក លី ពៅមណីរត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុជន និងកីឡា ដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប។
សិក្ខាសាលានេះ រៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ និងកែសម្រួលសៀវភៅណែនាំខាងលើនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕
សូមចុចតំណភ្ជាប់តេឡេក្រាមខាងក្រោម៖
https://t.me/tddocuments/3633?single
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥