សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កម្មវិធីជួបសំណេះសំណាល និងបង្ហាញដោយសង្ខេបអំពីតួនាទី ភារកិច្ច និងការបំពេញការងារ

២៨ កញ្ញា ២០២៣ 309 |
Share

ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូនឹងទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសហការី បានទទួលជួបកម្មសិក្សាការី ដើម្បីសំណេះសំណាល និងបង្ហាញដោយសង្ខេបអំពីតួនាទី ភារកិច្ច និងការបំពេញការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងនាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ក៏ដូចការងារកិច្ចសហប្រតិបត្តិការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន នៅបន្ទប់នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនោះ អង្គប្រជុំក៏បានផ្តល់យោបល់មួយចំនួនលើគម្រោងប្លង់របាយការណ៍របស់កម្មសិក្សាការី ធ្វើយ៉ាងណាឱ្យរបាយការណ៍នោះកាន់តែមានខ្លឹមសារគ្រប់គ្រាន់ មានសុក្រឹត្យភាព និងគុណភាពផងដែរ។

សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋានបាននិងកំពុងទទួលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សាលាភូមិន្ទរដ្ឋបាល ០១រូប ឈ្មោះ ហ៊ិន គឹមឈីន ឱ្យចុះមកបំពេញកម្មសិក្សាដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការកិច្ចសហប្រតិបត្តិការ។ 

ការចុះកម្មសិក្សានេះមានរយៈពេល០៤ខែ គឺចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់រយៈពេល០២ខែចុងក្រោយ គឺចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០២៣នេះ កម្មសិក្សាការីនឹងចុះមកបំពេញកម្មសិក្សាដោយផ្ទាល់នៅនាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់លើការងារដែលពាក់ព័ន្ធប្រធានបទនៃកម្មសិក្សារបស់ខ្លួន សំដៅរៀបចំរបាយការណ៍បញ្ចប់កម្មសិក្សា និងការសិក្សានៅសាលាភូមិន្ទរដ្ឋបាល៕

សូមចុចតំណភ្ជាប់តេឡក្រាមខាងក្រោម៖

https://t.me/tddocuments/3630?single





Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីការពិនិត្យនិងផ្តល់យោបល់លើផែនការយុ...
ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥០ ល្ងាច
Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការស្...
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ១៤:៣២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបាយការណ៍ស្ដីពីការប្រមូល...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥៦ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់អគារសិក្សា និងអ...
ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥២ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភ...
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ១៥:៤៧ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំពិនិត្យក្រុមការងាររៀបចំព្រឹត្តិបត្រមជ្ឈ...
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ១៦:២៤ ល្ងាច