ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ហេង សុងីម និង លោកស្រី យឿក ស្រីនាង គ្រូបង្គោលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានផ្តល់បទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាព យេនឌ័រ និងអភិវឌ្ឍជំនាញជាអ្នកដឹកនាំដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុកជាស្ត្រី នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លើប្រធានបទចំនួន២ ដូចខាងក្រោម៖
១.តួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក និង ទំនាក់ទំនងការងារនិងខ្សែគណនេយ្យភាព និង
២.បញ្ញាអារម្មណ៍។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការ GIZ ដោយមានកិច្ចសហការរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី លេខាធិការដ្ឋានគ.ជ.អ.ប និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា (IDG) ដែលមានចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២៣ មានសិក្ខាកាមសរុបចំនួនប្រមាណ ៣២រូប (ស្រី៣២រូប) ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តកិច្ចការប្រចាំថ្ងៃ៕
សូមចុចតំណភ្ជាប់តេឡេក្រាមខាងក្រោម៖
https://t.me/tddocuments/3618?single
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
១០ ធ្នូ ២០២៥ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
២០ វិច្ឆិកា ២០២៥សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
២០ វិច្ឆិកា ២០២៥ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
១៤ តុលា ២០២៥ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
១៨ កញ្ញា ២០២៥