ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២៣ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំបើកកម្មវិធីបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ តាមរយៈប្រព័ន្ធអនឡាញហ្ស៊ូម(Zoom)។
នាឱកាសបើកកម្មវិធីនោះ ឯកឧត្តម កុល វីរក្ស បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍន៍ធនធានមនុស្ស ទាំងធនធានមនុស្សនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃបានអភិវឌ្ឍយន្តការបណ្តុះបណ្តាលរបស់ខ្លួនជាបន្តបន្ទាប់ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៩៤ ក្នុងរូបភាពជាការិយាល័យបណ្ដុះបណ្តាល និងវិជ្ជាជីវៈ នៅក្នុងនាយកដា្ឋនបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបន្ទាប់មកក្លាយជា នាយកដ្ឋានបណ្តុះបណ្តាល ចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៅក្នុងឆ្នាំ២០១៤ និងចុងក្រោយនេះ បានប្រែក្លាយមកជាសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងឆ្នាំ២០១៦ និងបានដំឡើងសាលាដល់កម្រិតថ្នាក់អគ្គនាយកដ្ឋាននៅចុងឆ្នាំ២០២១។
ឯកឧត្តម បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលនាពេលនេះ ជាការអនុវត្តកម្មវិធីសិក្សា ដែលមានលក្ខណៈ ជាកាតព្វកិច្ច សម្រាប់ក្រុមគោលដៅជាអភិបាលរងរាជធានី ខេត្ត ហើយសាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំកម្មវិធីគ្រប់គ្រងកម្រិត២នេះ ចំនួន៣ជំនាន់រួចហើយ ដែលមានក្រុមគោលដៅជា អភិបាលរងរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ចូលរួមសរុបចំនួន៥១០រូប។ ឆ្លងតាមការបណ្តុះបណ្តាលនេះ ឯកឧត្តម រដ្ឋលេខាធិការ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត ដែលជួយលើកកម្ពស់សមត្ថភាព ក្នុងការបំពេញតួនាទី ភារកិច្ច នៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរប្រកបដោយប្រសិទ្ធភាពនិង ស័ក្ដិសិទ្ធភាព។
សូមជម្រាបជូនថា កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងមានរយៈពេល១៥ថ្ងៃ ស្មើនឹង ៩០ម៉ោង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ក្រុមគោលដៅជាអភិបាលរង រាជធានី ខេត្ត ចំនួន៤០រូប ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់អភិបាលរងរាជធានី ខេត្ត លើការងារគ្រប់គ្រងរដ្ឋបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យខ្ពស់៕
សូមចុចតំណភ្ជាប់តេឡេក្រាមខាងក្រោម៖
https://t.me/tddocuments/4040?single
កិច្ចប្រជុំស្តីពីការពិនិត្យនិងផ្តល់យោបល់លើផែនការយុ...
១៧ មិថុនា ២០២៥ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការស្...
១៦ មិថុនា ២០២៥កិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបាយការណ៍ស្ដីពីការប្រមូល...
១១ មិថុនា ២០២៥កិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់អគារសិក្សា និងអ...
១១ មិថុនា ២០២៥កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភ...
០៦ មិថុនា ២០២៥