សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ត សម្រាប់ខែធ្នូ ឆ្នាំ២០២៣

០៥ ធ្នូ ២០២៣ 2519 |
Share

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី  ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋា ន  និងមន្ត្រីពាក់ព័ន្ធ នៅសាលខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះ បានពិភាក្សា ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខៃ ដោយមានការចូលរួមជាមតិយោបល់ និងលើកសំណួរពិភាក្សាដេញដោលពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ។


មុនបញ្ចប់ ឯកឧត្តម នាយក បានណែនាំ  និងសំណូមពរដល់អង្គប្រជុំត្រូវបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់  និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕

Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច
Hollywood Sign on The Hill
វគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី...
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ១៥:១៣ ល្ងាច
Hollywood Sign on The Hill
កិច្ចប្រជុំស្តីពីការពិនិត្យនិងផ្តល់យោបល់លើផែនការយុ...
ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ១៥:៥០ ល្ងាច
Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីកិច្ចការស្...
ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ១៤:៣២ ល្ងាច