សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

លោក ឯមតាន់ សុផានិត អញ្ជើញមានមតិសំណេះសំណាល និងធ្វើបទបង្ហាញក្នុងវគ្គជំនាញស្តីពីសំណើគម្រោង

០៦ ធ្នូ ២០២៣ 2576 |
Share
ភ្នំពេញ៖ នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោក ឯមតាន់ សុផានិត ប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញមានមតិសំណេះសំណាល និងធ្វើបទបង្ហាញលើប្រធានបទ "ការរៀបចំសំណើគម្រោង" ក្នុងវគ្គជំនាញស្តីពីសំណើគម្រោង ដល់សិក្ខាកាមសរុបចំនួន ៤២រូប (ស្រី ១៣រូប) នៅសាលបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា វគ្គជំនាញនេះ រៀបចំឡើងមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលមានតួនាទីចាប់ពីប្រធានការិយាល័យឡើង និងមន្ត្រីមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន៣រូប ផងដែរ។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការបំពេញការងារពាក់ព័ន្ធការរៀបចំ និងសរសេរសំណើគម្រោងកាន់តែប្រសើរ៕


Hollywood Sign on The Hill
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្ត...
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ១១:៣១ ព្រឹក
Hollywood Sign on The Hill
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីក...
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:១៥ ព្រឹក
Hollywood Sign on The Hill
សិក្ខាសាលាប្រមូលធាតុចូលលើឯកសារបណ្តុះបណ្តាល
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ០៩:៥៥ ព្រឹក
Hollywood Sign on The Hill
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកកិច្ចប្រជុំលើក...
ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ១៣:៥៣ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប...
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១២:២៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុ...
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ១៤:០២ ល្ងាច